Feature

Sunday, May 28, 2017

អត្ថប្រយោជន៍​ទាំង១០របស់ខ្ញីចំពោះ​សុខភាព​

អត្ថប្រយោជន៍​ទាំង១០របស់ខ្ញីចំពោះ​សុខភាព​

ខ្ញី​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​បំផុត​ទាំង​ក្នុង​ម្ហូបអាហារ ​និង​ធ្វើ​ជា​ថ្នាំ​ព្យាបាល​។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ថ្មីៗ​នេះ​បាន​អះអាងថា មនុស្ស​យើង​ប្រើ​ខ្ញី​ធ្វើ​ជា​ថ្នាំ​បំបាត់​ការហើមពោះ​ បំបាត់រោគ​ក្អក​ ថ្នាំ​ធ្វើឱ្យ​បែក​ញើស និង​ជួយ​ការ​ស្រូប​យក​ជាតិ​ថ្នាំ​ផ្សេងទៀត​សម្រាប់​រាង្គ​កាយ​ទាំងមូល​។ សារធាតុ​សំខាន់​របស់​ខ្ញី​​ គឺ​ប្រេង​ដែល​មាន​ក្លិន​ក្រអូប​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​ជាតិ​ហិរ​របស់​វា​។ ឥទ្ធិពល​របស់​ខ្ញី​ទៅ​លើ​ការព្យាបាល​ គឺ​ដោយសារ​ជាតិ​ហិរ​របស់​វា​។
              
១.សម្រាប់​អា​ការៈឈឺ​ក្រពះ​
​ទឹក​ខ្ញី​អាច​ប្រើប្រាស់​សម្រាប់​ព្យាបាល​អា​ការៈឈឺ​ក្រពះ​បាន​។ ឥទ្ធិពល​បំបាត់​ការឈឺចាប់​របស់​ខ្ញី​ នឹង​ជួយ​បំបាត់​ការឈឺចាប់​បាន ហើយ​​នឹង​ជួយ​ឲ្យ​ក្រពះ​របស់អ្នក​ដើរស្រួល​ផងដែរ​។ វា​ក៏​ពង្រឹង​ដល់​ការ​បឺត​ស្រូប​រំលាយ​អាហារ​បែប​ប្រយោល​ដែរ ដែល​ជា​ហេតុនាំអោយ​បំបាត់​ការ​ឈឺក្រពះ​បាន​។​
២.ការ​ចង្អោរ និង​ជំងឺ​ដោយសារ​តែ​ចលនា
​ទឹក​ខ្ញី​ក៏​អាច​ទៅ​បន្ធូរបន្ថយ​សរសៃប្រសាទ​ក្នុងពេល​មាន​ជំងឺ​ដោយសារ​ចលនា ឬ​ក្អួតចង្អោ​រដែរ​។ ការ​ទទួលទាន​ទឹកខ្ញី​មុន​ពេល​ធ្វើដំណើរ​ក៏​នឹង​ជួយ​បង្កា​រការ​ក្អួត​​ ឈឺក្បាល និង​ឈឺក្បាល​បែប​ប្រកាំង​បាន​។​
៣.បញ្ហា​ផ្លូវដង្ហើម​
​ទឹក​ខ្ញី​ជួយ​បំបាត់​បញ្ហា​ផ្លូវដង្ហើម​បាន​ដូច​ជា ការ​តឹង​ច្រមុះ និង​ផ្តាសាយ​ជាដើម​។ ភាព​ក្តៅ​លក្ខណៈ​ក្តៅ​ឧណ្ហៗ និង​ហិរ​របស់​វា​នឹង​ជួយ​បំបាត់​ការ​កន្ត្រាក់​ក្នុង​ផ្លូវដង្ហើម ដែល​ជា​ហេតុនាំអោយ​ដកដង្ហើម​បាន​កាន់តែ​ស្រួល​។​
៤.បញ្ហា​មក​រដូវ​
​ការ​ទទួលទាន​ទឹក​ខ្ញី​មួយ​ពែង​ក្តៅៗ​នឹង​ជួយ​សម្រួល​ដល់​ការ​ឈឺក្រពះ​បាន ប៉ុន្តែ​ក្រៅពីនេះ អ្នក​ក៏​អាច​យក​កន្សែង​មួយ​ទៅ​ជ្រលក់​នឹង​ទឹក​ខ្ញី​ក្តៅៗ ហើយ​យកមក​គ្រប​លើ​ពោះ​ផ្នែក​ខាងក្រោម​ដែរ ដើម្បី​បំបាត់ និង​បន្ធូរ​សាច់ដុំ​ដែល​កំពុងតែ​ឈឺចាប់​ពេល​មក​រដូវ​។​
៥.របត់​ឈាម​រត់​
​ទឹក​ខ្ញី​ក៏​អាច​ជួយ​ពង្រឹង​ដល់​របត់​ឈាមរ​ត់​បាន​ដែរ​ព្រោះតែ​វីតាមីន​​ ជាតិ​រ៉ែ និង​អាស៊ីតអាមីណេ​របស់​វា​។​ ករណី​នេះ​នឹង​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង​ សរសៃឈាម​បាន​។ មួយវិញទៀត វា​នឹង​ជួយ​បង្ការ​កុំអោយ​ខ្លាញ់​ក​កជាប់​ក្នុង​សរសៃឈាម​អាក់ទែ ដូច្នេះ​អាច​ការពារ​ជំងឺ​គាំងបេះដូង​បាន​៕
៦.ពេល​ផ្ដាសាយ
– គួរតែ​ផឹកទឹក​ខ្ញី ចំហាយ​ក្រអូប​ប្រហើរ​របស់​ខ្ញី នឹង​ទៅ​កម្ចាត់​វីរុស​ក្នុង​ផ្លូវដង្ហើម​។​ ខ្ញីមាន​សារធាតុ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ជាច្រើន ជួយ​ពន្យាស្នាម​ជ្រួញ និង​ការពារ​ពី​ស្នាម​អុចៗ​ខ្មៅ​បាន​ផងដែរ​។​
– ពេល​អ្នកពុល​ឡាន ពុល​ទូក បុក​ខ្ញី ហើយ​កិន​យក​ទឹក​រួច​យកមក​ផឹក អ្នកនឹង​បាត់​វិលមុខ ដកដង្ហើម​មួយៗ និង​បាន​ធូរស្រាល​យ៉ាង​ឆាប់រហ័ស​។​
– ជា​ថ្នាំ​ក្តៅ ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ដកដង្ហើម ​បំផ្លាញ​ថាមពល​បន្ថយ​កូ​ឡេ​ស្ដេ​រ៉ូ​ល ហើយ​បើ​អ្នក​កំពុង​រក​ថ្នាំ​សម្រក​ទម្ងន់​ដែល​មិនមាន​ផល​ល​ប៉ះពាល់ គឺ​ខ្ញី​នេះហើយ​។​
– មនុស្ស​ស្រី​ដែលមាន​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល ជា​ជំងឺ​ប្រចាំកាយ គួរ​ផឹកទឹក​ខ្ញី ឲ្យ​បាន​ញឹកញាប់ នោះអាការ​ឈឺ នឹង​លែង​មក​រំខាន​ទៀត​៕
៧.មាន​ឥទ្ធិពល​ក្នុងការ​ប្រឆាំងនឹង​ការ​រលាក
​ខ្ញី​គឺមាន​ឥទ្ធិពល​ពិសេស ក្នុងការ​ប្រឆាំង និង​បន្ថយ​កម្រិត​នៃ​ការ​រលាក ក៏ដូចជា​សម្រាល​នូវ​អាកា​រៈឈឺ​និង​រលាក​ហើមប៉ោង​សន្លាក់ ។
៨.ទឹក​ខ្ញី​ជា​សមាសធាតុ​អង់​ទី​អុកស៊ីដ​ង់​ដ៏​អស្ចារ្យ​
​វា​អាច​ប្រឆាំងនឹង​ពពួក​រ៉ាឌីកាល់​សេរី ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ពួកវា​អាច​បំផ្លាញ​ដល់​សុខភាព​របស់​កោសិកា និង​ធ្វើ​ឲ្យ​យើង​កើត​នូវ​ជំងឺមហារីក ។ ទន្ទឹមនឹងនេះ ទឹក​ខ្ញី​ក៏​អាចជួយ​ជួសជុលរាងកាយ​ពី​ការបំផ្លាញ​ផ្សេងៗ​បាន​ផងដែរ ។​
៩.វា​អាចជួយ​ការពារ​នូវ​ជំងឺមហារីក​
​យោងតាម​អត្ថបទ​មួយ ដែល​បាន​ចុះផ្សាយ​នៅក្នុងព្រឹត្តិបត្រ​របស់​ប្រទេស​អង់គ្លេស ស្តីពី​អាហារូប​ត្ថ​ម្ភ ទឹក​ខ្ញី​គឺមាន​អត្ថប្រយោជន៍​ជាពិសេសក្នុងការ​បង្ការ​នូវ​ជំងឺមហារីក ដោយសារតែ​វា​មាន​ផ្ទុក​នូវសមាសធាតុ​ប្រឆាំងនឹង​ការ​រលាក និង​ជា​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ។​
១០.ទឹក​ខ្ញី​ជួយ​លៃ​តម្រូវ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល
​បន្ថែម​ពីនេះ​ទៀត វា​អាចជួយ​ក្នុងការ​កាត់បន្ថយកម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ខ្លួន​។ សារជាតិ​នេះ គឺ​មាន​ទំនាក់ទំនង​ទៅនឹង​ការ​លើស​ទម្ងន់​នៃ​រាងកាយ ជំងឺ​បេះដូង ​និង​ប្រភេទ​មួយចំនួននៃ​ជំងឺមហារីក។ អ្វីដែល​ទឹក​ខ្ញី​អាច​ធ្វើបាន​នោះ គឺ​វា​ជួយ​កាត់បន្ថយកម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាងកាយ ដោយ​កាត់បន្ថយ​នូវកូ​ឡេ​ស្តេ​រ៉ូ​ល​នៅក្នុង​ថ្លើម និង​កម្រិត​សេរ៉ូម ។ លើសពីនេះ​ទៀត វា​ក៏​អាចជួយ​ក្នុងការ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ផងដែរ ៕