អំពីរល្ខោនខោលដែលប្រជាជនខ្មែរគួរយល់ដឹង
ប្រទេសខ្មែរយើងមានសិល្បៈបុរាណជាច្រើនដែលដូនតាយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយដើម្បីរំលឹកនូវវប្បធម៏ដ៏រុងរឿងកាលពីសម័យបុរាណ។
ការរីកដុះដាលនៃសិល្បៈសម័យបានធ្វើឲ្យសិល្បៈបុរាណមួយចំនួនដូចជា របាំ ចំរៀងបុរាណ
តន្រ្តី និងជាពិសេសគឺល្ខោនបុរាណបានរសាយទៅបន្តិចម្តងៗ។ នេះមិនមានជាការបង្អាប់បន្ទោសទៅលើសិល្បៈតន្ត្រីសម័យ
ឬការមិនចូលរូមថែរក្សាការពារនិងអភិរក្សសិល្បៈបុរាណរបស់ប្រជាជនខ្មែរឡើយ
ប៉ុន្តែជាការក្រើនរំលឹកដល់ប្រជាជនខ្មែរឲ្យចេះថែរក្សា អភិរក្ស ផ្សព្វផ្សាយ និងលើកតម្កើនសិល្បៈបុរាណដែលជាកេរិ៍្តដំណែរមរតកវប្បធម៌របស់យើង
ដើម្បីបញ្ចៀសកុំឲ្យជនបរទេសឆ្លៀតឪកាសមួយចំនួន
យកសិល្បៈបុរាណរបស់យើងទៅធ្វើជារបស់ខ្លួន។ យ៉ាងណាមិញ យើងក៏មានមោទនភាពចំពោះក្រុមយុវជនល្ខោនខោលកម្ពុជា
ដែលបានធ្វើការលើកយកកេរ្តិ៍តំណែលដ៏មានតម្លៃមកបើកបង្ហាញ និងជាការរំលឹកឡើងវិញនួវសម្បត្តិវប្បធម៌អរូបិយដ៏ថ្លៃថ្លារបស់ខ្មែរមួយនេះ។
ដើម្បីជាការចួលរួមចំណែកក្នុងការអភិរក្ស
និងផ្សព្វផ្សាយនៅសិល្បៈបុរាណខ្មែរឲ្យរស់រវើកឡើងវិញ
ជាជំហ៊ានដំបូងយើងគួរក្រឡេកមកមើលនូវប្រវត្តិខ្លះៗដែលទាក់ទងនឹងល្ខោនខោលរបស់យើងវិញ:
យោងតាមឯកសារ “ប្រវត្តិនៃល្ខោននៃល្ខោនខោលខ្មែរ” ពាក្យថា «ខោល» ឬ «ល្ខោនខោល» មានអត្តន័យនិងខ្លឹមសារផ្សេងៗពីគ្នាបើយោងតាមមតិអ្នកប្រាជ្ញមួយចំនួន
ប៉ុន្តែបើយោងតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ភផ្សាយដោយពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧
ត្រង់ទំព័រ១០២ថា «ខោលគឺជាពួកល្ខោនប្រុសរឿង រាមកេរ្តិ៍»។
យើងបានដឹងហើយថា នៅក្នុងគឺជារឿងដែលពោរពេញទៅដោយតួអង្គយក្ស និងស្វា
ពោលល្ខោនខោលគឺជាល្ខោនពាក់មុខ អ្នករាំធ្វើកាយវិការឥតព្រាងទុកជាមុន
ដោយធ្វើត្រាប់តាមអ្នកពោល។ ដូច្នេះហើយទើបទម្រង់សម្តែងនេះត្រូវនឹងសាច់រឿងក្នុងរឿង
រាមកេរ្តិ៍ ដែលធ្វើឲ្យល្ខោនមួយនេះមានការពញនិយមខ្លាំងនាសម័យមុន។
បើយើងក្រឡេកមើលតួអង្គសម្តែងវិញ ល្ខោនមួយនេះគីជាល្ខោនមួយដែលមានតែតួអង្គសិល្បករប្រុសជាអ្នករាំ
សូម្បីតែតួអង្គស្រីក៏សម្តែងដោយមនុស្សប្រុសដែរ។ ដោយសារតែបែបនេះធ្វើឲ្យមានមទ្ទិលដក់ក្នុងអារម្មណ៏របស់ទស្សនិកជនថា
តើហេតុអ្វីបានជាមានតែតូអង្គសម្តែងប្រុស?
ទាក់ទងនឹងសំណួរមួយនេះមានមតិជាច្រើនបានផុសឡើង
ប៉ុន្តែមតិមួយដែលតែងតែមានមនុស្សនិយាយតៗគ្នានោះ
គឺដោយសារតែវិបត្តិខាងសាសនានៅប្រទេសខ្មែរកាលពីសម័យបុរាណ
រវាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា។ អ្នកកាន់ព្រហ្មញ្ញសាសនា សវៈនិយមដែលជាអ្នកមានអំណាចធំនាសម័យនោះ
បានបំផ្លាញរូបព្រះពុទ្ធសាសនាចោលរាប់មិនអស់
ហើយថែមទាំងបំផ្លិចបំផ្លាញវប្បធម៏ដែលទាក់ទងនឹងលទ្ធិព្រះពុទ្ធសាសនាថែមទៀតផង
ពោលគឺគេបានយកស្រីៗរបាំធ្វើជាប្រពន្ធដើម្បីបំផ្លាញភាពបរិសុទ្ធរបស់នាង ព្រោះថានារីសម្តែងក្នុងល្លោនខោលត្រូវតែនៅបរិសុទ្ធ។
ហេតុដូច្នោះហើយទើបប្រជាជនដែលជាពុទ្ធសាស
និក បង្កើតទម្រង់ល្ខោនខោលថ្មីដែលមានតែប្រុសៗជាអ្នករាំ។
និក បង្កើតទម្រង់ល្ខោនខោលថ្មីដែលមានតែប្រុសៗជាអ្នករាំ។
គួរបញ្ជាក់ផងដែលថា ល្ខោនខោលមានរយៈកាលចំណាស់ទៅហើយ
ដូច្នេះសង្ឃឹមថាប្រជាជាខ្មែរទាំងអស់គ្នាចូលរួមរក្សានិងឲ្យតម្លៃល្ខោនខ្មែរ ព្រោះថាបើយើងមិនឲ្យតម្លៃអ្វីដែលជារបស់ខ្លួនគ្មានអ្នកណានឹងមកឲ្យតម្លៃរបស់យើងឡើយ៕
រៀបរៀងអត្តបទដោយ៖ ពៅ ណាវីន